My Test ^^

My Test ^^
This is to test with the post for new style of Page layout

ម្ហូបបុកម្ទេស

ធ្លាប់ស្គាល់មុខម្ហូបបុកម្ទេសទេ?


របៀបធ្វើៈ
លីង ម្ទេសទុំ ខ្ទឹមស ខ្ទឹមក្រហម បុកលាយប្រហុកដុត និង ត្រីអាំង រួចហើយ ច្របាច់ក្រូចឆ្មារ ទ្រាប់អន្លក់ខ្ចី បរិភោគជាមួយបាយស ឬ បាយក្តាំង

ផ្តល់សិទ្ធដោយៈ អ្នកស្រី កែវច័ន្ទបូរណ៏

សារាយស្ករត្នោត

សារាយស្ករត្នោត
គ្រឿងផ្សំៈ
ពងមាន់ ២ 
ស្ករត្នោត ២ខាំ
ខ្ទិះដូង ១កំប៉ុង
ស្លឹកតើយ ៣សន្លឹក
ម្សៅសារាយ​(ម្សៅចាហួយ) ១ស្លាប
ព្រាបាយ
ទឹកធម្មតា១ដប 
អំបិលចុងស្លាបព្រា 1/4 

របៀបធ្វើ៖
 
១- ស្ងោរសារាយម្សៅលាយជាមួយទឹករំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទី​ទើបស្រង់ស្លឹក​តើយ​ចេញ។ 
២- គោះពងមាន់ នៅក្នុងចានមួយជាមួយស្ករត្នោតនិងខ្ទិះដូងវាយអោយចូលគ្នាគ្រាន់តែវាយលំៗ​អោយនៅសល់ជាតិពងមាន់ ក៏បាន។ 
៣- យកពងមាន់ដែលគោះហើយនេះទៅច្រូចលើទឹកសារាយហើយកូរអោយសព្វរួចលើចុះ។ 
៤- ដួសទឹកសារាយនេះចាក់ចូលពុម្ពទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកកជាសារាយដុំបន្ទាប់មកចាក់ចេញតម្រៀបទៅលើចានដើម្បីទទួលទាន។ 
៥- បើយើងមិនចូលចិត្តរសជាតិខ្ទិះដូងយើងអាចជំនួសបានដោយជាតិទឹកសុទ្ធក្នុងចំនួនស្មើគ្នានឹងខ្ទិះដូង។ 
៦- បើពុំមានពុម្ពអាចចាក់ថាសធម្មតាហើយកាត់ដុំនៅពេលកកក៏បាន។ 
ផ្តល់សិទ្ធដោយៈអ្នកស្រីកែវច័ន្ទបូរណ៍ 

ក្តាមសមុទ្រស្រស់ៗ

ក្តាមនៅកែបតំលៃ ២៨,០០០ រៀលក្នុង​១ គីឡូក្រាម សំរាប់ពិធីបុណ្យ ចំរើនព្រះជន្មព្រះករុណា​ ព្រះបាទ នរោត្តម សីហមុនី
ក្តាមនៅកែបតំលៃ ២៨,០០០ រៀលក្នុង​១ គីឡូក្រាម សំរាប់ពិធីបុណ្យ ចំរើនព្រះជន្មព្រះករុណា​ ព្រះបាទ នរោត្តម សីហមុនី
ខេត្តកែបគឺជាតំបន់ទេសចរណ៏ដែលមានប្រជាប្រិយភាពសំរាប់ភ្ងៀវទេសចរណ៏ជាតិ និង​អន្តរជាតិ​​​នាថ្ងៃឈប់សំរាក ពីព្រោះខេត្តនេះគឺជាខេត្តដែលជាប់នឹងសមុទ្រ នឹងមានកោះ​ទន្សាយ​ដែល​​ជាកោះស្រស់ស្អាតបំផុតផងដែរ។



អោយតែនិយាយអំពីខេត្តកែប  គេមិនភ្លេចនោះទេជាមួយរសជាតិក្តាមសមុទ្រ​ដែលមានឈ្មោះ​ល្បី​​ល្បាយ​ជាមួយនិងឱជារសដ៏សែនឈ្ងុយឆ្ងាញ់របស់វា ។ នៅថ្ងៃឈប់សំរាក​ក្នុងកម្មពិធី​បុណ្យ​ចំរើន​ព្រះជន្មព្រះមហាក្សត្រ សីហមុនី តំលៃក្តាមនៅខេត្ត​កែបគឺ ២៨,០០០ រៀល​ ក្នុង១គីឡូក្រាម​បើយោងទៅតាមសំដីរបស់​ភ្ងៀវទេសចរណ៏ជាតិ​ម្នាក់​ដែល​គាត់​បានទៅកំសាន្ត និងទិញក្តាម​នៅ​ទី​នោះ ។

- Copyright © My Test - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -