Archive for 2015
ម្ហូបបុកម្ទេស
សារាយស្ករត្នោត
សារាយស្ករត្នោត
គ្រឿងផ្សំៈ
ពងមាន់ ២
ស្ករត្នោត ២ខាំ
ខ្ទិះដូង ១កំប៉ុង
ស្លឹកតើយ ៣សន្លឹក
ម្សៅសារាយ(ម្សៅចាហួយ) ១ស្លាប
ពងមាន់ ២
ស្ករត្នោត ២ខាំ
ខ្ទិះដូង ១កំប៉ុង
ស្លឹកតើយ ៣សន្លឹក
ម្សៅសារាយ(ម្សៅចាហួយ) ១ស្លាប
ព្រាបាយ
ទឹកធម្មតា១ដប
អំបិលចុងស្លាបព្រា 1/4
របៀបធ្វើ៖
១- ស្ងោរសារាយម្សៅលាយជាមួយទឹករំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទីទើបស្រង់ស្លឹកតើយចេញ។
២- គោះពងមាន់ នៅក្នុងចានមួយជាមួយស្ករត្នោតនិងខ្ទិះដូងវាយអោយចូលគ្នាគ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ ក៏បាន។
៣- យកពងមាន់ដែលគោះហើយនេះទៅច្រូចលើទឹកសារាយហើយកូរអោយសព្វរួចលើចុះ។
៤- ដួសទឹកសារាយនេះចាក់ចូលពុម្ពទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកកជាសារាយដុំបន្ទាប់មកចាក់ចេញតម្រៀបទៅលើចានដើម្បីទទួលទាន។
៥- បើយើងមិនចូលចិត្តរសជាតិខ្ទិះដូងយើងអាចជំនួសបានដោយជាតិទឹកសុទ្ធក្នុងចំនួនស្មើគ្នានឹងខ្ទិះដូង។
៦- បើពុំមានពុម្ពអាចចាក់ថាសធម្មតាហើយកាត់ដុំនៅពេលកកក៏បាន។
ផ្តល់សិទ្ធដោយៈអ្នកស្រីកែវច័ន្ទបូរណ៍
ក្តាមសមុទ្រស្រស់ៗ
ក្តាមនៅកែបតំលៃ ២៨,០០០ រៀលក្នុង១ គីឡូក្រាម សំរាប់ពិធីបុណ្យ ចំរើនព្រះជន្មព្រះករុណា ព្រះបាទ នរោត្តម សីហមុនី
ក្តាមនៅកែបតំលៃ ២៨,០០០ រៀលក្នុង១ គីឡូក្រាម សំរាប់ពិធីបុណ្យ ចំរើនព្រះជន្មព្រះករុណា ព្រះបាទ នរោត្តម សីហមុនី
ខេត្តកែបគឺជាតំបន់ទេសចរណ៏ដែលមានប្រជាប្រិយភាពសំរាប់ភ្ងៀវទេសចរណ៏ជាតិ និងអន្តរជាតិនាថ្ងៃឈប់សំរាក ពីព្រោះខេត្តនេះគឺជាខេត្តដែលជាប់នឹងសមុទ្រ នឹងមានកោះទន្សាយដែលជាកោះស្រស់ស្អាតបំផុតផងដែរ។
ខេត្តកែបគឺជាតំបន់ទេសចរណ៏ដែលមានប្រជាប្រិយភាពសំរាប់ភ្ងៀវទេសចរណ៏ជាតិ និងអន្តរជាតិនាថ្ងៃឈប់សំរាក ពីព្រោះខេត្តនេះគឺជាខេត្តដែលជាប់នឹងសមុទ្រ នឹងមានកោះទន្សាយដែលជាកោះស្រស់ស្អាតបំផុតផងដែរ។
អោយតែនិយាយអំពីខេត្តកែប គេមិនភ្លេចនោះទេជាមួយរសជាតិក្តាមសមុទ្រដែលមានឈ្មោះល្បីល្បាយជាមួយនិងឱជារសដ៏សែនឈ្ងុយឆ្ងាញ់របស់វា ។ នៅថ្ងៃឈប់សំរាកក្នុងកម្មពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ សីហមុនី តំលៃក្តាមនៅខេត្តកែបគឺ ២៨,០០០ រៀល ក្នុង១គីឡូក្រាមបើយោងទៅតាមសំដីរបស់ភ្ងៀវទេសចរណ៏ជាតិម្នាក់ដែលគាត់បានទៅកំសាន្ត និងទិញក្តាមនៅទីនោះ ។



